Thursday, February 7, 2013

     ១. អ្វីទៅជាប្រព័ន្ធព័តមាន? 

    ប្រព័ន្ធព័តមានអាចត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែល
ជាប់ទាក់ទងគ្នាក្នុងការប្រមូលនិង​ទទូលមកវិញនូវដំណើរការ  រក្សាទុកហើយនិងចែកចាយ​ព័ត​មាន
ដើម្បីគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត  ការសហប្រតិបត្តិការ​​    និង    ការត្រួតពិនិត្យនៅក្នុងអង្គភាព។​បន្ថែម​​​​លើគុណសម្បត្តិខាងលើវាក៏អាចជួយអ្នកគ្រប់គ្រង    ក៏ដូចជាបុគ្គលិកឲ្យគិតវិភាគបញ្ហា លាត​ត្រដាងនូវបញ្ហាស្មុគស្មាញនិងបង្កើតនូវផលិតផលថ្មី។
    
២.  បរិយាកាសការប្រកួតប្រជែងពាណិជ្ជកម្ម និង ការលេចឡើងនូវក្រុមហ៊ុនទំនើប

​   មានអនុភាពខ្លាំងក្លា ៤ យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរបរិយា​ កាសវិស័យពាណិជ្ជកម្ម ដែលបម្រែបម្រួលទី១ គឺការលេចឡើង​​ និង ការពង្រីកនៃសេដ្ឋកិច្ចសកល។​បម្រែបម្រួលទី២ គឺការផ្លាស់ប្តូរនៃសង្គម និង សេដ្ឋកិច្ចបែបឧស្សាហកម្ម​ ឲ្យចូលទៅក្នុងសេដ្ឋកិច្ច​សេវាកម្មផ្អែកលើព័តមាន និង ចំណេះដឹង។​ បម្រែបម្រួលទី៣ គឺការផ្លាស់ប្តូរនូវសហគ្រាស ពាណិជ្ជកម្ម ចំណែកបម្រែបម្រួលទី៤ គឺការលេចឡើងនូវក្រុមហ៊ុនទំនើប។​ ការផ្លាស់ប្តូរនៅក្នុង​បរិយាកាសទាំងនេះរួមមានដូចខាងក្រោម ៖
  1. សកលភាវូបនីយកម្ម
  2. ការផ្លាស់ប្តូរសេដ្ឋកិច្ចបែបឧស្សាហកម្ម
  3. ការផ្លាស់ប្តូរសហគ្រាសពាណិជ្ជកម្ម    
  4. ការលេចឡើងនូវក្រុមហ៊ុនទំនើប 

0 comments :

Post a Comment