Thursday, February 7, 2013

ហេតុអ្វីបានជាត្រូវប្រើប្រព័ន្ធព័ត៌មាន?
    សព្វថ្ងៃនេះប្រព័ន្ធព័ត៌មានត្រូវបានគេស្គាល់យ៉ាងទូលំទូលាយហើយមានសារៈសំខាន់​សម្រាប់អ្នកគ្រប់គ្រង ដោយសារតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធព័ត៌មាន ដើម្បីរស់រាន និង ទទួលបានជោគជ័យ ប្រព័ន្ធព័ត៌មានអាចជួយឲ្យក្រុមហ៊ុនជាច្រើនពង្រីកសក្តានុពលទៅទីតាំង​ឆ្ងាយៗ ដោយធ្វើការផ្តល់នូវផលិតផល និង សេវាកម្មថ្មីៗ កែទម្រង់ការងារ និងចរន្តការងារ​ ហើយធ្វើឲ្យមានការផ្លាស់ប្តូយ៉ាងល្អប្រសើបំផុត នូវមធ្យោបាយដែលពួកគេអាចធ្វើអាជីវកម្មបាន។
  បរិយាកាសការប្រួតប្រជែងពាណិជ្ជកម្ម និង ការលេចឡើងនូវក្រុមហ៊ុនទំនើប
   អនុភាពខ្លាំងខ្លា 4 យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរ បរិយាកាសវិស័យពាណិជ្ជកម្ម ដែល៖
  1. គឺជាការលេចឡើង និង ការពង្រីក នៃសេដ្ឋកិច្ចសាកល។ 
  2. គឺជាការផ្លាស់ប្តូរនៃសង្គម និង សេដ្ឋកិច្ច បែបឧស្សាហកម្ម ឲ្យចូលទៅក្នុងសេដ្ឋកិច្ចសេវាកម្មផ្អែកលើព័ត៌មាន និង ចំណេះដឹង។ 
  3.  គឺជាការផ្លាស់ប្តូរនូវសហគ្រាស ពាណិជ្ជកម្ម។
  4. គឺការលេចឡើងនូវ ក្រុមហ៊ុនទំនើប។

0 comments :

Post a Comment