Thursday, February 7, 2013

1. អ្វីទៅជាប្រព័ន្ឋពត័មាន​?
    
        ​​​​​ប្រព័ន្ឋពត័មានត្រូវបានគេកំណត់និយមន័យតាមបែបបច្ចេកទេសថាជាសំណុំនៃធាតុផ្សំដែល ជាប់ទាក់ទងគ្នា ដែលប្រមូល និងទទូលមកវិញដំណើការ រក្សាទុកហើយនិងចែកចាយព័តមាន ដើម្បីគាំទ្រការធ្វើសេចក្តីសំរេចចិត្តការសហប្រតិបត្តិការ​ និងការត្រូតពិនិត្យនៅក្នុងអង្គភាព។បន្ថែម លើគុណសម្បត្តិខាងលើវាក៏អាចជួយអ្នកគ្រប់គ្រង ក៏ដូចជាបុគ្គលិកឲ្យគិតវិភាគបញ្ហា លាតត្រដាង នូវបញ្ហាស្មុគស្មាញ និងបង្កើតនូវផលិតផលថ្មី។
  • ព័តមាន (information system) មានន័យថាជាទិន្នន័យ ដែលចញ្ចូនចូលក្នុងទំរង់មួយដែល មានអត្តន័យ និងមានប្រយោជន៏ ដល់មនុស្សជុំវិញខ្លួន។
  • ទិន្នន័យ (Data) គឺជាសង្វាក់នៃប្រព័ន្ឋព័តមានដើមដែលតំណាងឲ្យព្រឹត្តិការណ៏កើតឡើងក្នុង អង្គភាព រឺក៏ជាបរយាកាសដែលអាចមើលឃើញមុនពេលដែលពួកវាត្រូវបានរៀបចំចូលទៅ ក្នុងទំរង់មួយដែល​មនុស្សអាចយល់ និងប្រើប្រាស់បាន។
2. សង្ខេបកត្តាដែលធ្វើឲ្យការប្រកួតប្រជែងពាណិជ្ជកម្ម និងការលេចឡើងណូវក្រុមហ៊ុន ទំនើប

       អនុភាពខ្លាំងក្លា ៤យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរបរិយា កាសវិស័យពាណិជ្ជកម្ម ដែលបម្រែបម្រួលទី១ គឺជាការលេចឡើង និងការពង្រឹកនៃសេដ្ឋកិច្ច សកល។ បម្រែបម្រួលទី២ គឺការផ្លាស់ប្តូរនៃសង្គម និងសេដ្ឋកិច្ចបែបឧស្សាហកម្ម ឲ្យចូលទៅក្នុង សេដ្ឋកិច្ចសេវាកម្មផ្អែកលើព័តមាន និងចំណេះដឹង។ បម្រែបម្រូលទី៣ គឺជាការផ្លាស់ប្តូរនៅសហ គ្រាសពាណិជ្ជកម្មចំណែកបម្រែបម្រួលទី៤ គឺការលេចឡើងនៅ​ក្រុមហ៊ុនទំនើប។
       ការផ្លាសប្តូរនៅក្នុងបរិយាកាស ពាណិជ្ជកម្មទាំងនេះមានដូចជា ៖
  • សាកលភាវូបនីយកម្ម
       ភាគរយនៃការរីកចំរើននៃសេដ្ឋអាមេរិកហើយនិងសេដ្ឋកិច្ចបែបឧស្សាហកម្មជឿនលឿនដទៃ ទៀតនៅក្នុងសមាគមន៏អ៊ឺរ៉ុប និងអាស៊ី ពឹងផ្អែកជាចំបងទៅលើការនាំចេញ និងនាំចូលពាណិជ្ជកម្ម បរទេសដែលរាប់បញ្ចូលទាំង ការនាំចេញ នាចូលមានចំណែកជាង ២៥%នៃទំនិញនិងសេវា កម្មដែលផលិតចេញដោយសហរដ្ឋអាមេរិក ហើយបន្ថែមលើនេះទៀតគឺជាចំណែករបស់ប្រទេស មួយចំនួនមានជប៉ុន និងអាលឺម៉ង់ជាដើម។ ភាពជោគជ័យរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នហើយ នឹងអនាគត់ពឹងផ្អែកលើសមត្ថភាព របស់ពួកគេក្នុងការធ្វើប្រតិបត្តិការទូទាំងសកល។
       សព្វថ្ងៃនេះ ប្រព័ន្ធព័តមានផ្តល់ឲ្យនូវ សមត្ថភាពនូវក្នុងការធ្វើទំនាក់ទំនង និងសមត្ថភាពគិត វិភាគដែលក្រុមហ៊ុនជាច្រើនត្រូវការសម្រាប់ធ្វើជំនួញ និងរៀបចំចាត់ចែងធ្វើអាជិវកម្មនៅក្នុងទ្រង់ ទ្រាយសកលលោក ការត្រួតពិនិ្យទៅលើកិច្ចសហប្រតិបត្តិការណ៏ជាសកល ដោយធ្វើទំនាក់ទំនង ជាមួយអ្នកចែកចាយនិងអ្នកផ្គត់ផ្គង់ ដោយត្រូវប្រតិបត្តិការណ៏ ២៤ម៉ោងក្នុងមួយថ្ងៃនៅក្នុងបរិយា កាសនៃប្រទេសផ្សេងៗគ្នានិងផ្តល់សេវាក្នុងស្រុក និងតំរូវការនូវរបាយការណ៏ជាលក្ខណៈអន្តរជាតិ គឺការ្រកួតប្រជែងក្នុងអាជិវកម្មចម្បងដែលទាមទារឲ្យមានការឆ្លើយតបពី ប្រព័ន្ធព័តមានប្រកប ដោយអនិភាព។
  • ការផ្លាស់ប្តូរសេដ្ឋកិច្ចបែបឧស្សាហកម្ម
       សហរដ្ឋអាមេរិក ជប៉ុន អាលឺ្លម៉ង និងប្រទេសមហាអំណាចឧស្សាហកម្មធំៗជាច្រើនទៀតកំពុង និងប្រែក្លាយខ្លួន ពីសេដ្ឋកិច្ចបែបឧស្សាហកម្មឲ្យទៅចជាសេដ្ឋកិច្ចសេវាកម្មផ្តោតលើព័តមាននិង ចំណេះដឹងកែច្នៃផលិតផលកំពុង ឈានទៅរកប្រទេសដែលមានប្រាកឈ្នួលទាប។ ហើយនៅក្នុង សេដ្ឋកិច្ចផ្តោតលើព័តមាន និងចំណេះដឹង វាគឹជាធាតុផ្សំដ៏សំខាន់នៅក្នុងការបង្កើតនូវទ្រព សម្បត្តិ។ បច្ចុប្បន្នប្រជាជនមិនចាំបាច់ធ្វើការនៅក្នុងកសិដ្ឋាន រឺក្នុងរោងចក្រទៀតទេ ហើយផ្ទុយ ទៅវិញពួកគេត្រូវបានធ្វើការនៅក្នុងផ្នែកលក់ ក្នុងវិស័យអប់រំ សេវាសុខភាព ធនាគារ និងក្រុមហ៊ុនធនារ៉ាប់រង ក៏ដូចជាក្រុមហ៊ុនសេវាកម្ម ផ្លូវច្បាប់ជាដើម ហើយពួកគេផ្តល់នូវសេវាកម្ម ជំនួញដូចជាការថតចម្លងឯកសារ ការបង្កើតកម្មវិធីកុំព្យូទ័រ និងធ្វើការចែកចាយផលិតផលការងារ ទាំងអស់ នេះជាប់ទាក់ទងចាចម្បងជាមួយនឹងការចែកចាយ ការបង្កើតចំណេះដឹង និងព័តមាននា ពេលបច្ចុប្បន្នទទូលខុសត្រូវ ទៅលើផលិតផលក្នុងស្រុក។ នៅក្នុងសេដ្ឋកិច្ចផ្តោតលើព័តមាននឹង ចំណេះដឹង បច្ចេកវិទ្យាព័តមាននិងប្រព័ន្ឋព័តមានដើតួរនាទិយ៉ាងសំខាន់ហើយផលិតផលនិង​សេវាកម្មផ្តោតទៅលើចំណេះដឹង គឺមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជាប័ណ្ណឥណទាន ការចែកចាយ​ទំនិញដែលមានរយៈពេលយូរថ្ងៃ ហើយនឹងប្រព័ន្ឋកក់ទុកមុនទូទាំងសកល ក៏ផ្អែកលើបច្ចែកវិទ្យា ព័តមានថ្មីនេះដែរ គ្រឹះស្ថានបច្ចេកវិទ្យាព័តមានជាង ៧០% នៃទុនដែលបានវិនយោគនៅក្នុងឧស្សា ហកម្មសេវាកម្ម ដូចជា ហិរញ្ញវត្ថុ ការធានារ៉ាប់រង និងងចលនទ្រព។
  • ការផ្លាស់ប្តូរសហគ្រាសពាណិជ្ជកម្ម
       ការផ្លាស់ប្តូរនៅក្នុងលទ្ធភាពនៃការរៀបចំនិងការចាត់ចែងអង្គភាពខ្លះបានចាប់ផ្តើមទាញយក ឪកាសពីលទ្ធភាពថ្មីៗ ទាងអស់នោះក្រុមហ៊ុនពាណិជ្ជកម្មបែបប្រពៃណីគឺមានការប្រកាន់ឋានានុ ក្រម ប្រមូលផ្តុំអំណាច ហើយនិងការរៀបចំអ្នកជំនាញផ្តោតលើរចនាសម្ព័ន្ធ ដែលជាធម្មតាពឹង ផ្អែកទៅលើសំណុំថេរនៃស្តង់ដាប្រតិបត្តិការងារដើម្បី​ចែកចាយផលិតផលនិងសេវាផលិតផលជា​ទ្រងទ្រាយធំ។ទំរងថ្មីនៃសហគ្រាសពាណិជ្ជកម្មគឺ ជាការរៀបចំអ្នកជំនាញដែលអាចបត់បែន មានការចែករំលែកអំណាចនិងចេះចូលរួមសហការ ដែលពួកគេពឹងផ្អែកលើព័តមានភ្លាមៗដើម្បី​ចែកចាយផលិតផលដល់ងតិថិជនឲ្យបានច្រើនព្រមគ្នាឲ្យស្របតាមទីផ្សារនិងអតិថិជនចាក់លាក់។
  • ការលេចឡើងនៅក្រុមហ៊ុនទំនើប
          ក្រុមហ៊ុនទំនើបគឺជាកន្លែងមួយដែលរាល់ទំនាក់ទំនងអាជិវកម្ម សំខាន់ៗរបស់ក្រុមហ៊ុនជា មួយនឹងអតិថិជន អ្នកផ្គត់ផ្គង និង និយោជិកត្រូវបានគេជម្រុញ និងផ្សព្វផ្សាយជាលក្ខណៈទំនើប។​ ដំណើការអាជិវកម្មស្នូលគឺត្រូវបានគេសំរេចតាម រយៈការធ្វើផែនការទំនើប នូវក្នុងអង្គភាពទាំង មូលរឺ​ ក៏ភ្ជាប់ទៅនឹងអង្គភាពចម្រុះ។ ដមណើរការអាជិវកម្ម គឺសំដៅទៅលើចរិលក្ខណៈរូមដែលការ ងារត្រូវបានគេរៀបចំសម្របសម្រូលហើយនឹង ហើយនឹងផ្តោតដើម្បីផលិតនូវផលិតផល​រឺ សេវា កម្មដ៏មាន​តំលៃ។ ការអភិវឌ្ឍន៏ផលិតផលថ្មីការបង្កើត និង​ការបំពេញការបញ្ជាទិញក៏ដូចជាការ ជួលបុគ្គលិក គឺជាឧទាហរណ៏ដ៏សំខាន់នៃដំណើរការអាជិវកម្ម ហើយមធ្យោបាយ ដែលក្រុមហ៊ុន សំរេចនូវដំណើរការអាជិវកម្មរបស់ពួកគេអាចជាធនធានមួយនៃភាពខ្លាំងក្លា ដែលអាចប្រកួត ប្រជែងនៅលើទីផ្សារ។ ទ្រពចូលរួមចំបងៗ និង ទ្រពសកម្ម សមត្ថភាពស្នូល ទ្រពហិរញ្ញវត្ថុ និង ទ្រពធនធានមនុស្ស គឺត្រូវបានរៀបចំចាតចែងក្នុងមធ្យោបាយទំនើប។















0 comments :

Post a Comment