Thursday, March 28, 2013

5 .  បច្ចេកវិទ្យា​ ពត័មាន​ និង​ សារគមនាគមន៍នៅក្នុងឧត្តមសិក្សា
ការបោះជំហានឈានចូលក្នុងសេដ្ឋកិច្ចទីផ្សារចាប់តាំងពីឆ្នាំ១៩៩៣ មកនោះបានបង្កលក្ខណះ អោយមានការបង្កើតគ្រឺះស្ថានឧត្ដមសិក្សាឯកជនតូច ធំដែលមានគុណភាពប្លែកពិគ្នា៕​ គ្រឺះស្ថានអប់រំខ្លះដែលមានវគ្គសិក្សាពេញនិយមខ្លាំងបំផុតនោះបាន បើកបង្រៀនមុខវិជ្ជាពាក់ព័ន្ធជាមួយ បច្ជេកវិជ្ជា ព័តមាន​និង​ សហគមនាគមន៏ ភាសាបរទេស និង មុខវិជ្ជាជំនាញ៕ ភាគច្រើននៃមហាវិទ្យាល័យទាំងនេះមានទីតាំងនៅក្នុងតំបន់ក្រុង ដោយបាន​ភ្ដល់មធ្យោយបាយនិងសេវាកម្ម បច្ចេកវិទ្យា ព័តមាន និង សារគមនាគមន៏ ជាទីគាប់ចិត្តហើយបានភ្ជាប់ជាមួយនិងអិនធឹណែតផងដែរ៕
៧. ការត្រៀមលក្ខណៈបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគមន៏នៅតាមសាលារៀន
         ក្នុងចំណោមសាលាមធ្យមសិក្សាទាំង ៦៩៨ នៅទូទាំងប្រទេសមានតែសាលាចំនូន១៣%ប៉ុណ្ណោះដែលមានអគ្គីសនី ៨%ផ្សេងទោតមានម៉ាស៊ីនភ្លើ និង ៤% ប្រើប្រាស់ថាមពលព្រះអាទិត្យ។​សាលាមធ្យមសិក្សា ៧៥%ទទួលបានការផ្គត់ផ្គង់ថាមពលអ្វីទាំងអស់។ សាលារដ្ឋចំនួនតិចតូច​ណាស់ ដែលមាន
              
​​​​​​           តាមការស្រាវជ្រាវបានអោយដឹងថានៅឆ្នាំ២០០២-២០០៣ ចំនួនសិស្សសរុបមានប្រមាណ ២៧៥០០០នាក់សម្រាប់កម្រិតបឋមសិក្សា អត្រា៨៨.៣%។ ហើយជាទូទៅអត្រានៃការចូលរៀន
នៅកម្រិតមធ្យមសិក្សាត្រឹមតែ២០%ប៉ុណ្ណោះ ចំនួនសិស្សកើនឡើងជាមធ្យម៣៥០ទៅ៤០០នាក់
នៅតាមសាលានីមួយៗ។ បើប្រៀបធៀបរវាងគ្រូនិងសិស្ស គ្រូមួយនាក់សិស្សហាសិបនាក់(៥០/១) សម្រាប់បឋមសិក្សា និង គ្រូមួយនាក់សិស្សដប់ប្រាំនាក់(១៥/១)សម្រាប់មធ្យមសិក្សានៅមានកម្រិត
ទាបបើប្រៀបធៀបទៅនិងប្រទេសជិតខាង។​ ដោយសាតែកង្វះនៅការត្រួតពិនិត្យប្រព័ន្ធពតមាន ទើបធ្វើ៎ឲ្យម៉ោងសិក្សាធ្លាក់ចុះពី៨០០ម៉ោងទៅ៣៥០ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំជាហេតុធ្វើឲ្តសិស្សានុ សិស្សមានចំនេះដឹងទាបឫឈានទៅរកការឈប់រៀន។
​       
 ក្រោយពីកម្ពុជាបានជួបប្រទះនៅសង្រ្គាមអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក​ប្រទេស​​ក​ម្ពុ​​ជ​​​​​​​​​​បានរងការខូចខាតនៅប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធជាច្រើនដូចជាធនធានមនុស្ស រួចមក​កម្ពុជា​បាន​ខិតខំក្នុងការអភិវឌ្ឍន៏ធនធានមនុស្សរបស់ខ្លួនដើម្បីកសាងប្រទេសជាតិជាថ្មី។ហើយ​​​​​​សព្វ​​​ថ្ងៃនេះផងដែរការអភិវឌ្ឍន៏វិស័យអប់រំនៅកម្ពុជា​ ស្ថិតនៅក្នុងដំណាក់​កាលបឋម​នៅ​ឡើយបើ​ប្រៀបធៀបជាមួយប្រទេសជិតខាង។ ថ្វីត្បិតតែកម្ពុជាយើងយឺត​ដាច់ឆ្ងាយពីប្រទេស​ជិត​ខាង​ក៏ដោយ ក៏កម្ពុជាយើងខិតខំពង្រឹងខ្លួនក្នុងការអភិវឌ្ឍន៏នៅយុគសម័យ Digital។ ការប្រើ​ប្រាស់​​​បច្ចេកវិទ្យាព័តមានដើម្បីឲ្យឈានទៅរកការបង្រៀន និង របៀបរៀនតាមគោល​កម្មវិធី​​សិស្ស​​​​​មជ្ឈមណ្ឌល។
1.   កម្រិតទទួលបាន និងកម្រិតប្រើប្រាស់បច្ចេកវិទ្យាព័តមាន និងសារគមនាគមន៏
បច្ចុប្បន្ននេះកម្ពុជា  ជាប់នៅចំណាត់ថ្នាក់ទី៨        ក្នុងចំណោមប្រទេសទាំង    ១០ជាសមាជិក
អាស៊ាន​ដែលប្រើប្រាស់នៅប្រព័ន្ធព័តមានវិទ្យា។ ដោយឡែកក្នុងពេល​បច្ចុប្បន្ននេះ​គេសង្កេត​ឃើញមានការប្រើប្រាស់ប្រព័ន្ធព័តមានវិទ្យា មានការរីកចំរើនតែនៅក្នុងទីប្រជុំជនតែប៉ុណ្ណោះ​ដូចជាហាងកាហ្វេ មានអ៊ីនធើណែត មានតែនៅក្នុងទីក្រុងភ្នំពេញនិង តំបន់ទេសចរណ៏​សំខាន់ៗ​​​តែប៉ុណ្ណោះ។      ចំនែកពលរដ្ឋ៨០%នៅតាមទៅជនបទវិញពុំមា​នឳកាសក្នុង​ការ​​ប្រើ​​​ប្រា​ស់​​ Computer ទេហើយការទទួលបានព័តមានគឺ ពឹងផ្អែកលើវិទ្យុនិង ទូរទស្សន៏តែ​ប៉ុណ្ណោះ។ ហើយម្យ៉ាងទៀតដោយសារតែ Internet មានតម្លៃថ្លៃ និង កង្វះអគ្គិសនី និង ខ្វះការយល់ដឹងពី Computerផងទើបអ្នកជនបទមិនបានយល់ពីការប្រើប្រាស់នៅប្រព័ន្ធព័តមាន​​​​​​​វិទ្យានេះ។
៣.​ស្ថានភាពបច្ចេកវិទ្យា ពត័មាន និងសារគមនាគមន៏ ក្នុងការអប់រំពេលបច្ចុប្បន្ន ផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ ២០០៤ - ២០០៨ យទ្ធសាស្រ្តឆ្លងផ្នែកសម្រាប់ពង្រឹងការអនុវត្តន៏គោលនយោបាយ គឺបង្កើតការប្រើប្រាស់បច្ចេកវិទ្យា ពត័មាន និងការប្រើប្រាស់នៅប្រព័ន្ធពត័មានវិទ្យា ។ ការដាក់អោយអនុវត្តកម្មវិធីយល់ដឹងពី computer​ នៅសាលាបឋម និងមធ្យម ទុតិយភុមិ និង​បរិញ្ញាប័ត្រ ជាន់ខ្ពស់សំរាប់ពង្រីសកម្មភាពផ្សព្វផ្សាយ និងផ្តល់កម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធព័តមាន ចំរុះ និងបង្កើនការយល់ដឹងពីជំងឺអេដស៏ និងហ៊ីវ ។
៤.ការអភិវឌ្ឌន៏ផ្នែកពត័មាន និង​សារគមនាគមន៏ និងការបណ្តុះបណ្តាលគ្រូបង្រៀននាពេលថ្មីៗនេះក្រសួងអប់រំយុវជននិងគឮកីឡាបានដាក់កម្មវិធី
សិក្សាពីបច្ចេកវិទ្យាព័តមានវិទ្យាព័តមានចំនួន ២h ក្នុងមួយសប្តាហ៏ ចាប់ពីឆ្នាំ ២០០៣តរៀងទៅ។
ប៉ុន្តែដោយឡែកនៅសាលាខ្លះជួបប្រទះនិងបញ្ហាគ្មានថាមពលអគ្គីសនីគ្រប់គ្រាន់ដែលជាហេតុតំរូវ
ឲ្យពឹងផ្អែកលើតែម៉ាស៊ីនភ្លើង។ 
            គោលនយោបាយចំពោះបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគន៏ នៅក្នុងការអប់រំ
 គោលនយោបាយ ស្ដីពី បច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគន៏ នៅក្នុងការអប់រំរបស់ក្រសួងអប់រំ យុវជននិង កីឡា ផ្ដោចការយកចិត្តទុកដាក់ចំពោះផែនសំខាន់ចំនួន៤ ៖
            ផែន ទី១ ៖ បង្កលលក្ខណៈឲគ្រូ និង សិស្សគ្រប់រូបទាំងអស់ជាពិសេសនៅកម្រិតមធ្យម​សិក្សា​ បានប្រាស្រ័យប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន​ និងសារគមនាគមន៏ពិតជាត្រូវបាន ប្រើប្រាស់ ជាយាន​​​ ជួយ​​​កាត់បន្ថយគំលាត ឌីហ្សីថលរវាងសាលារៀន កម្ពុជា ជាមួយនឹងសាលារៀនផ្សេងៗ​ទៀតនៅប្រទេសជិតខាង។
            ផែន ទី២ ៖  សង្កត់ធ្ងន់ទៅលើការទំនាក់ទំនងគ្នា រឺការផ្លាស់ប្តូរព័ត៌ រវាងសាលារៀន និងសាលារៀន រឺរវាងបុគ្គល​ តាមរយៈប្រព័ត៌មានវិទ្យា ដូចជាតាមរយៈ អ៊ីមែល ដើម្បីអភិវឌ្ឍន៏​នវិស័យអប់រំ។
              ផែន ទី៣ ៖  ការលើកកំពស់ការអប់រំដល់ប្រជាជនទាំងអស់ ទាំប្រជុំជន និងជនបទដោយ​មិន​ប្រកាន់នៅវណ្ណៈ ពណ៌សំបុល ភេទ អាយុ ទីកនែ្លង ដើម្បីអោយអ្នកទាំងអស់គ្នាបានធ្វើការ​សិក្សា​ រឺស្វ័យសិក្សា តាមតរយៈប្រព័ន្ធព័ត៌មានវិទ្យា។
            ផែន ទី៤ ៖ សង្កត់ធ្ងន់ទៅលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា សំរាប់ការទំនាក់ទំនងរវាង គ្រូនិងសិស្ស​ រឺឈសំរាប់វាយតម្លៃ គ្រូនិងផ្ដល់ព័ត៌មានដល់រដ្ឋាភិបាល និង ការគ្រប់គ្រងហរិញវត្ថុ និងការថែរក្សាទ្រព្យសម្បត្តិផ្សេងៗទៀត។
អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ​ Unity ក្នុងទូរស័ព្ទដៃ៖
  • ពិនិត្យ​មើល​អត្រា​ប្តូរ​ប្រាក់
  • ពិនិត្យ​មើល​សមតុល្យ​គណនី
  • ពិនិត្យ​មើល​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​តែ​មួយ
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ម្ចាស់​ផ្សេង​គ្នា
  • ទូទាត់​វិក្កយបត្រ រួមមាន៖
  • -សេវា​ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត (រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ និង​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ)
    -សេវា​ទូទាត់​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គិសនី (រាជធានី​ភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្ត​បាត់ដំបង, ក្រុង​សៀមរាប, ក្រុង​កំពត, ក្រុង​កំពង់ចាម...)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ​ដៃរួមមាន៖

  • -Beeline (090/068/067/066/060)
    -Cellcard (012/017/077/078/089/092/095/011/099/076/085/061)
    -Excell (018)
    -hello (015/016/081/087)
    -Metfone (097/088)
    -Online (iTop Card)
    -qb (013/080/083/084)
    -SMART Mobile (093/010/069/070/086/098/096)
    -ទូរគមនាគមន៍​កម្ពុជា (សេវា​បង់​ប្រាក់​ជា​មុន អាយ-ខល)
  • សេវា​ផ្សេងៗ​ទៀត
  • Wednesday, March 20, 2013

    តើក្រុមហ៊ុនមួយគួរមានប្រព័ន្ធគាំទ្រអ្វីខ្លះ?

            នៅក្នុងក្រុមហ៊ុនមួយគួរតែមានប្រព័ន្ធព័តមានគាំទ្រដែលឆ្លើយតបទៅនឹងកម្រិតនៃអង្គភាព
    នីមួយៗដូចខាងក្រោម ៖
    1. ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់ (Executive Support System = ESS) ប្រើសម្រាប់កម្រិតយុទ្ធសាស្ត្រ
    2. ប្រព័ន្ធព័តមានគ្រប់គ្រង​​​ (Management Information System = MIS) ប្រើក្នុងកម្រិតគ្រប់គ្រង
    3. ប្រព័ន្ធគាំទ្រការសម្រេចចិត្ត​​​ ( Decision Support System=DSS) មាននៅកម្រិតគ្រប់គ្រង
    4. ប្រព័ន្ធការងារទាក់ទងនិងចំណេះដឹង(Knowledge Work​ System=KSS) និងប្រព័ន្ធការិយាល័យ (Office System) មាននៅកម្រិតចំណេះដឹង
    5. ប្រព័ន្ធនិងដំណើរការប្រតិបត្តិការ(Transaction Proccess System=TPS)មាននៅកម្រិត​ប្រតិ​បត្តការ

    Thursday, March 14, 2013





    Monday, March 11, 2013