Thursday, March 28, 2013

            គោលនយោបាយចំពោះបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគន៏ នៅក្នុងការអប់រំ
 គោលនយោបាយ ស្ដីពី បច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគន៏ នៅក្នុងការអប់រំរបស់ក្រសួងអប់រំ យុវជននិង កីឡា ផ្ដោចការយកចិត្តទុកដាក់ចំពោះផែនសំខាន់ចំនួន៤ ៖
            ផែន ទី១ ៖ បង្កលលក្ខណៈឲគ្រូ និង សិស្សគ្រប់រូបទាំងអស់ជាពិសេសនៅកម្រិតមធ្យម​សិក្សា​ បានប្រាស្រ័យប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន​ និងសារគមនាគមន៏ពិតជាត្រូវបាន ប្រើប្រាស់ ជាយាន​​​ ជួយ​​​កាត់បន្ថយគំលាត ឌីហ្សីថលរវាងសាលារៀន កម្ពុជា ជាមួយនឹងសាលារៀនផ្សេងៗ​ទៀតនៅប្រទេសជិតខាង។
            ផែន ទី២ ៖  សង្កត់ធ្ងន់ទៅលើការទំនាក់ទំនងគ្នា រឺការផ្លាស់ប្តូរព័ត៌ រវាងសាលារៀន និងសាលារៀន រឺរវាងបុគ្គល​ តាមរយៈប្រព័ត៌មានវិទ្យា ដូចជាតាមរយៈ អ៊ីមែល ដើម្បីអភិវឌ្ឍន៏​នវិស័យអប់រំ។
              ផែន ទី៣ ៖  ការលើកកំពស់ការអប់រំដល់ប្រជាជនទាំងអស់ ទាំប្រជុំជន និងជនបទដោយ​មិន​ប្រកាន់នៅវណ្ណៈ ពណ៌សំបុល ភេទ អាយុ ទីកនែ្លង ដើម្បីអោយអ្នកទាំងអស់គ្នាបានធ្វើការ​សិក្សា​ រឺស្វ័យសិក្សា តាមតរយៈប្រព័ន្ធព័ត៌មានវិទ្យា។
            ផែន ទី៤ ៖ សង្កត់ធ្ងន់ទៅលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា សំរាប់ការទំនាក់ទំនងរវាង គ្រូនិងសិស្ស​ រឺឈសំរាប់វាយតម្លៃ គ្រូនិងផ្ដល់ព័ត៌មានដល់រដ្ឋាភិបាល និង ការគ្រប់គ្រងហរិញវត្ថុ និងការថែរក្សាទ្រព្យសម្បត្តិផ្សេងៗទៀត។

0 comments :

Post a Comment