Tuesday, April 30, 2013

សម្រាប់គូរស្នេហ៍
 
 

Nokia ចេញ​ឈុត​វីដេអូ​ពិសេស​បំបាក់​មុខ Apple និង Samsung Trackback
Nokia និង Microsoft ទាំង​ពីរ​​ក្រុមហ៊ុន​នេះ​បាន​ចាប់​ដៃ​សហការ​គ្នា​ ដោយ​​ម្ខាង​មាន​ smart device និង​ម្ខាង​ទៀត​ផ្គត់ផ្គង់​​ OS សម្រាប់​ដំណើរ​ការ​ណ៍។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​​មាន​​គូបដិបក្ខរៀងៗ​​ខ្លួន​នោះ​គឺ Apple និង Samsung ដែល​សុទ្ធ​សឹង​ជា​ដៃ​គូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ក្លាទាំង​លើ device និង OS (iOS, Android)។
ដោយ​ឡែក​ ថ្មីៗ​នេះ​ Nokia បាន​​បញ្ចេញ​ឈុត​វីដេអូ​ពាណិជ្ជកម្មខ្លី​​មួយ​ដើម្បី​លើក​​ស្ទួយ smartphone កំពូល​របស់​ខ្លួន Lumia 920 ដោយ​ដាស់​តឿន​ឱ្យ​អ្នក​ប្រើ​រួសរាន់ឆាប់​ប្ដូរ​មក​ប្រើ​ម៉ូដែល​នេះ​វិញ។
ការ​ប្រកួតប្រជែង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ smart device ថា​តើ OS របស់​ក្រុមហ៊ុន​ណា​មួយ​ដែល​ខ្លាំង​ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​មួយ​ណា។ ជា​មួយ​ទូរសព្ទ​លំដាប់​កំពូល​របស់ Nokia Lumia 920 ថ្មីៗ​នេះ​ ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​លើក​ស្ទួយ​ម៉ូដែល​មួយ​នេះ​យ៉ាង​ខ្លាំង ដោយ​បាន​លើក​យក iPhone 5S និង Galaxy S IV ចូល​រួម​ក្នុង​ពាណិជ្ជកម្ម​ឈុត​ខ្លី​ដែល​មាន​រយៈពេល ១នាទី​នេះ​ផង​ដែរ។
នៅ​វិនាទី​ ៥៤ ជិត​ចប់ពាណិជ្ជកម្ម​ មាន​បង្ហាញ​ឃ្លា​មួយ​ឡើង​មក ដាក់​ថា “Don’t fight. Switch.” ដែល​មាន​ន័យ​ថា​​បញ្ឈប់​ជម្លោះរវាង​ ម្ចាស់ iPhone 5 និង Galaxy S IV រួច​ប្ដូរមក​ប្រើ Lumia 920 វិញ​ទៅ​ទើប​ជាជម្រើស​ដ៏​ល្អ​ប្រសើរ។ ចង់​ដឹង​ពាណិជ្ជកម្ម​ជក់​ចិត្ត​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ឃ្លិប​ខាង​ក្រោម៖ Click here to see video


វិធី​ចែក​រំលែក​អ៊ីនធឺណិត smartphone ឱ្យ​កុំព្យូទ័រ​ប្រើ​តាម Hotspot Trackback

ទូរសព្ទ​លំដាប់​ទំនើបៗ (smartphone) ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​ដូច​ជា iOS មាន​មុខងារ Share មួយ​ដែល​មាន​ឈ្មោះ​ថា “Portable Wi-Fi Hotspot”។ Hotspot ប្រើ​សម្រាប់​ចែក​រំលែក​អ៊ីនធឺណិត​មិន​ថា​ពី smartphone ឬ tablet ទៅ​កុំព្យូទ័រ​ប្រើ​បាន​ដូច​គ្នា។
ដោយ​សារ​មាន​សំណូម​ពរ​ពី​ប្រិយមិត្ត​អ្នក​អាន​ជា​ច្រើន​ស្នើ​សុំ Sabay ប្រាប់​ពី​របៀប​ចែក​រំលែក​អ៊ីនធឺណិត​ពី smartphone ទៅ​ប្រើ​បាន​នៅ​លើ​កុំព្យូទ័រ ដូច្នេះ​នៅ​ទំព័រ​នេះ​គេហទំព័រ​យើង​ខ្ញុំ សូម​លើក​យក​ពី​វិធីសាស្ត្រ Internet Sharing មក​បង្ហាញ​ជូន​ដូច​ត​ទៅ៖
Sabay សូម​លើក​យក​របៀប​កំណត់ Hotspot ដែល​មាន​នៅ​លើ Device ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​គ្នា​ចំនួន​ពីរ​គឺ៖iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់​ប្រិយមិត្ត​ប្រើ Galaxy S III៖
  • ចូល​ទៅ Setting
  • ចូល​ទៅ More setting
  • ចូល​ទៅ Tethering and portable hotspot
  • ចូល​ទៅ Portable Wi-Fi hotspot រួច​បើក​មុខងារ (enable) និង​ចុច​លើ​ប៊ូតុង Configure។ នៅ​ត្រង់​នេះ​យើង​អាច​កំណត់​ឈ្មោះ “Network SSID” និង Password តាម​ចំណូល​ចិត្ត​ងាយ​ចាំ​ដើម្បី​ឱ្យ​កុំព្យូទ័រ​ដែល​មាន Wireless អាច​ភ្ជាប់​ទៅ​កាន់ smartphone បាន។
=>សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
  • ដំបូង​បើក​ចូល​ទៅ Setting
  • ចូល​ទៅ General
  • ចូល​ទៅ Cellular
  • ចូល​ទៅ Personal Hotspot ដែល​នៅ​ក្នុង​នោះ​ត្រូវ​កំណត់​ពីរ​ទីតាំង៖
    • បើក​មុខងារ​ដោយ​រើស​យក “ON” នៅ​ត្រង់​ទីតាំង Personal Hotspot
    • ចូល​ទៅ Wi-Fi Password ដើម្បី​កំណត់ Password ដែល​អ្នក​ចង់​ប្រើ ដើម្បី​ឱ្យ​កុំព្យូទ័រណា​​មាន Wireless និង Blutooth អាច​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ពី smartphone បាន។
ចុង​ក្រោយ​ប្រិយមិត្ត​គ្រាន់​តែ​បើក​មុខងារ Wireless នៅ​លើ​កុំព្យូទ័រ​រួច​ហើយ​ស្វែងរក ឈ្មោះ Hotspot និង​វាយ​បញ្ចូល Password ទៅ​តាម​អ្វី​ដែល​អ្នក​បាន​កំណត់​ជា​ការ​ស្រេច។
ចុច​ត្រង់​នេះ ដើម្បី​ស្វែងយល់​គន្លឹះ វិធី​ចែក​រំលែក​អ៊ីនធឺណិត​កុំព្យូទ័រ​ឱ្យ smartphone ប្រើ​បាន។

ដំឡើង Khmer Unicode ដោយ​មិន​ចាំ​បាច់ Root Trackback

ជា​ទូទៅ​ដើម្បី​ប្រើប្រាស់ Khmer Unicode បាន​ អ្នក​ប្រើប្រាស់​​ Android Device ទាំង​អស់​ចាំបាច់​ត្រូវ Root ទូរសព្ទ​របស់​ខ្លួន ។ នេះ​ជា​លក្ខណៈ​ពិសេស​មួយ​ពី​ការ Root Android Device។ ​ប៉ុន្តែ​ទំព័រ​នេះ Sabay សូម​បង្ហាញ​ពី​ការ​ដំឡើង​ Khmer Unicode ដោយ​មិន​ចាំ​បាច់​ Root អ្វី​ឡើយ។ ចង់​ដឹង​ទេ គេ​ម៉េច​ទៅ?
ការ​ដំឡើង Khmer Unicode តាម​វិធី​ដោយ​មិន​បាច់ Root នេះ អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ទូរសព្ទ​នោះ​ប្រើ Android Version ចាប់​ពី Jelly Bean (Verion 4.1) ឡើង​ទៅ ហើយ​ប្រើ​បាន​គ្រប់ Samsung Device ទាំង​អស់ លើក​លែង​តែ Galaxy Note II  ប៉ុណ្ណោះ​ដែល​ត្រូវ​ធ្វើ​តាម​វិធី​ផ្សេង​ទៀត។
ដើម្បី​ដំឡើង​ Khmer Unicode តាម​វិធី​ងាយ​ស្រួល​នេះ អ្នក​ប្រើប្រាស់​ចាំ​បាច់​ដំឡើង File Khmer.apk ទៅ​ក្នុង​ទូរសព្ទ​។ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
បន្ទាប់​ពី​ដំឡើង​ File Khmer.apk ហើយ ប្រិយមិត្ត​ត្រូវ​ Restart ទូរសព្ទ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings->Display->Font style បន្ទាប់​មក​ជ្រើស​រើស​ពុម្ព​អក្សរ​ខ្មែរ។
សាក​ល្បង​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ ដែល​ប្រើប្រាស់ Khmer Unicode។ ដើម្បី​ឲ្យ​ទូរសព្ទ​ដៃ​របស់​អ្នក​អាច​វាយ​អក្សរ​ខ្មែរ​បាន ប្រិយមិត្ត​ត្រូវ​មាន​កម្មវិធី​ Keyboard មួយ​ចំនួន​ដូច​ជា៖ Phum Keyboard ឬ​ក៏ MultiLing Keyboard។ ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ទាំង​នេះ តាម​រយៈ Google Play Store បាន​ដោយ​មិន​គិត​ថ្លៃ។
នៅ​មាន​គន្លឹះ​ខ្លីៗ​ទៀត​ជា​ច្រើន បន្ត​ស្វែងយល់…
 
 
តុក្តាកូនក្រមុំ
 
នាលីកាដៃ
 
កាដូ2013
 
ខ្សែករ

Thursday, April 25, 2013

1. Business to Consumer (B2C) គឺជាប្រភេទអាជីវកម្ម ឬ​ ប្រភេទក្រុមហ៊ុនដែលធ្វើការផ្គត់ផ្គងទំនិញ​ឬសេវាកម្មរបស់ខ្លូនទៅអោយអ្នកប្រើប្រាស់ដោយផ្ទាល់។
 ឧទាហរណ៍៖ សាកលវិទ្យាល័យ BBU បាននិងកំពុងធ្វើការផ្គត់ផ្គងនូវសេវាកម្មអប់រំទៅអោយ​និស្សិតដោយផ្ទាល់។