វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot Trackback
ទូរសព្ទលំដាប់ទំនើបៗ (smartphone) ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជា iOS មានមុខងារ Share មួយដែលមានឈ្មោះថា “Portable Wi-Fi Hotspot”។ Hotspot ប្រើសម្រាប់ចែករំលែកអ៊ីនធឺណិតមិនថាពី smartphone ឬ tablet ទៅកុំព្យូទ័រប្រើបានដូចគ្នា។
ដោយសារមានសំណូមពរពីប្រិយមិត្តអ្នកអានជាច្រើនស្នើសុំ Sabay ប្រាប់ពីរបៀបចែករំលែកអ៊ីនធឺណិតពី smartphone ទៅប្រើបាននៅលើកុំព្យូទ័រ ដូច្នេះនៅទំព័រនេះគេហទំព័រយើងខ្ញុំ សូមលើកយកពីវិធីសាស្ត្រ Internet Sharing មកបង្ហាញជូនដូចតទៅ៖
Sabay សូមលើកយករបៀបកំណត់ Hotspot ដែលមាននៅលើ Device ប្រើប្រព័ន្ធប្រតិបត្តិការខុសគ្នាចំនួនពីរគឺ៖iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់ប្រិយមិត្តប្រើ Galaxy S III៖
=>សម្រាប់ប្រិយមិត្តដែលប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
ចុងក្រោយប្រិយមិត្តគ្រាន់តែបើកមុខងារ Wireless នៅលើកុំព្យូទ័ររួចហើយស្វែងរក ឈ្មោះ Hotspot និងវាយបញ្ចូល Password ទៅតាមអ្វីដែលអ្នកបានកំណត់ជាការស្រេច។
ចុចត្រង់នេះ ដើម្បីស្វែងយល់គន្លឹះ វិធីចែករំលែកអ៊ីនធឺណិតកុំព្យូទ័រឱ្យ smartphone ប្រើបាន។
ដោយសារមានសំណូមពរពីប្រិយមិត្តអ្នកអានជាច្រើនស្នើសុំ Sabay ប្រាប់ពីរបៀបចែករំលែកអ៊ីនធឺណិតពី smartphone ទៅប្រើបាននៅលើកុំព្យូទ័រ ដូច្នេះនៅទំព័រនេះគេហទំព័រយើងខ្ញុំ សូមលើកយកពីវិធីសាស្ត្រ Internet Sharing មកបង្ហាញជូនដូចតទៅ៖
=>សម្រាប់ប្រិយមិត្តប្រើ Galaxy S III៖
- ចូលទៅ Setting

- ចូលទៅ More setting

- ចូលទៅ Tethering and portable hotspot

- ចូលទៅ Portable Wi-Fi hotspot រួចបើកមុខងារ (enable) និងចុចលើប៊ូតុង Configure។ នៅត្រង់នេះយើងអាចកំណត់ឈ្មោះ “Network SSID” និង Password តាមចំណូលចិត្តងាយចាំដើម្បីឱ្យកុំព្យូទ័រដែលមាន Wireless អាចភ្ជាប់ទៅកាន់ smartphone បាន។

- ដំបូងបើកចូលទៅ Setting

- ចូលទៅ General

- ចូលទៅ Cellular

- ចូលទៅ Personal Hotspot ដែលនៅក្នុងនោះត្រូវកំណត់ពីរទីតាំង៖
- បើកមុខងារដោយរើសយក “ON” នៅត្រង់ទីតាំង Personal Hotspot
- ចូលទៅ Wi-Fi Password ដើម្បីកំណត់ Password ដែលអ្នកចង់ប្រើ ដើម្បីឱ្យកុំព្យូទ័រណាមាន Wireless និង Blutooth អាចភ្ជាប់ប្រើអ៊ីនធឺណិតពី smartphone បាន។

ចុចត្រង់នេះ ដើម្បីស្វែងយល់គន្លឹះ វិធីចែករំលែកអ៊ីនធឺណិតកុំព្យូទ័រឱ្យ smartphone ប្រើបាន។
0 comments :
Post a Comment