Nokia ចេញឈុតវីដេអូពិសេសបំបាក់មុខ Apple និង Samsung Trackback
Nokia និង Microsoft ទាំងពីរក្រុមហ៊ុននេះបានចាប់ដៃសហការគ្នា ដោយម្ខាងមាន smart device និងម្ខាងទៀតផ្គត់ផ្គង់ OS សម្រាប់ដំណើរការណ៍។ ក្រុមហ៊ុនទាំងពីរនេះមានគូបដិបក្ខរៀងៗខ្លួននោះគឺ Apple និង Samsung ដែលសុទ្ធសឹងជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាទាំងលើ device និង OS (iOS, Android)។
ដោយឡែក ថ្មីៗនេះ Nokia បានបញ្ចេញឈុតវីដេអូពាណិជ្ជកម្មខ្លីមួយដើម្បីលើកស្ទួយ smartphone កំពូលរបស់ខ្លួន Lumia 920 ដោយដាស់តឿនឱ្យអ្នកប្រើរួសរាន់ឆាប់ប្ដូរមកប្រើម៉ូដែលនេះវិញ។
ការប្រកួតប្រជែងផ្ដោតសំខាន់ទៅលើការបំពាក់ប្រព័ន្ធប្រតិបត្តិការនៅលើ smart device ថាតើ OS របស់ក្រុមហ៊ុនណាមួយដែលខ្លាំងទទួលបានប្រជាប្រិយភាពខ្ពស់ជាងមួយណា។ ជាមួយទូរសព្ទលំដាប់កំពូលរបស់ Nokia Lumia 920 ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្មលើកស្ទួយម៉ូដែលមួយនេះយ៉ាងខ្លាំង ដោយបានលើកយក iPhone 5S និង Galaxy S IV ចូលរួមក្នុងពាណិជ្ជកម្មឈុតខ្លីដែលមានរយៈពេល ១នាទីនេះផងដែរ។
នៅវិនាទី ៥៤ ជិតចប់ពាណិជ្ជកម្ម មានបង្ហាញឃ្លាមួយឡើងមក ដាក់ថា “Don’t fight. Switch.” ដែលមានន័យថាបញ្ឈប់ជម្លោះរវាង ម្ចាស់ iPhone 5 និង Galaxy S IV រួចប្ដូរមកប្រើ Lumia 920 វិញទៅទើបជាជម្រើសដ៏ល្អប្រសើរ។ ចង់ដឹងពាណិជ្ជកម្មជក់ចិត្តយ៉ាងណាសូមទស្សនាវីដេអូឃ្លិបខាងក្រោម៖ Click here to see video
ដោយឡែក ថ្មីៗនេះ Nokia បានបញ្ចេញឈុតវីដេអូពាណិជ្ជកម្មខ្លីមួយដើម្បីលើកស្ទួយ smartphone កំពូលរបស់ខ្លួន Lumia 920 ដោយដាស់តឿនឱ្យអ្នកប្រើរួសរាន់ឆាប់ប្ដូរមកប្រើម៉ូដែលនេះវិញ។

នៅវិនាទី ៥៤ ជិតចប់ពាណិជ្ជកម្ម មានបង្ហាញឃ្លាមួយឡើងមក ដាក់ថា “Don’t fight. Switch.” ដែលមានន័យថាបញ្ឈប់ជម្លោះរវាង ម្ចាស់ iPhone 5 និង Galaxy S IV រួចប្ដូរមកប្រើ Lumia 920 វិញទៅទើបជាជម្រើសដ៏ល្អប្រសើរ។ ចង់ដឹងពាណិជ្ជកម្មជក់ចិត្តយ៉ាងណាសូមទស្សនាវីដេអូឃ្លិបខាងក្រោម៖ Click here to see video
0 comments :
Post a Comment