Thursday, March 28, 2013

​       
 ក្រោយពីកម្ពុជាបានជួបប្រទះនៅសង្រ្គាមអស់រយៈពេលជាង ៣០ឆ្នាំកន្លងមក​ប្រទេស​​ក​ម្ពុ​​ជ​​​​​​​​​​បានរងការខូចខាតនៅប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធជាច្រើនដូចជាធនធានមនុស្ស រួចមក​កម្ពុជា​បាន​ខិតខំក្នុងការអភិវឌ្ឍន៏ធនធានមនុស្សរបស់ខ្លួនដើម្បីកសាងប្រទេសជាតិជាថ្មី។ហើយ​​​​​​សព្វ​​​ថ្ងៃនេះផងដែរការអភិវឌ្ឍន៏វិស័យអប់រំនៅកម្ពុជា​ ស្ថិតនៅក្នុងដំណាក់​កាលបឋម​នៅ​ឡើយបើ​ប្រៀបធៀបជាមួយប្រទេសជិតខាង។ ថ្វីត្បិតតែកម្ពុជាយើងយឺត​ដាច់ឆ្ងាយពីប្រទេស​ជិត​ខាង​ក៏ដោយ ក៏កម្ពុជាយើងខិតខំពង្រឹងខ្លួនក្នុងការអភិវឌ្ឍន៏នៅយុគសម័យ Digital។ ការប្រើ​ប្រាស់​​​បច្ចេកវិទ្យាព័តមានដើម្បីឲ្យឈានទៅរកការបង្រៀន និង របៀបរៀនតាមគោល​កម្មវិធី​​សិស្ស​​​​​មជ្ឈមណ្ឌល។
1.   កម្រិតទទួលបាន និងកម្រិតប្រើប្រាស់បច្ចេកវិទ្យាព័តមាន និងសារគមនាគមន៏
បច្ចុប្បន្ននេះកម្ពុជា  ជាប់នៅចំណាត់ថ្នាក់ទី៨        ក្នុងចំណោមប្រទេសទាំង    ១០ជាសមាជិក
អាស៊ាន​ដែលប្រើប្រាស់នៅប្រព័ន្ធព័តមានវិទ្យា។ ដោយឡែកក្នុងពេល​បច្ចុប្បន្ននេះ​គេសង្កេត​ឃើញមានការប្រើប្រាស់ប្រព័ន្ធព័តមានវិទ្យា មានការរីកចំរើនតែនៅក្នុងទីប្រជុំជនតែប៉ុណ្ណោះ​ដូចជាហាងកាហ្វេ មានអ៊ីនធើណែត មានតែនៅក្នុងទីក្រុងភ្នំពេញនិង តំបន់ទេសចរណ៏​សំខាន់ៗ​​​តែប៉ុណ្ណោះ។      ចំនែកពលរដ្ឋ៨០%នៅតាមទៅជនបទវិញពុំមា​នឳកាសក្នុង​ការ​​ប្រើ​​​ប្រា​ស់​​ Computer ទេហើយការទទួលបានព័តមានគឺ ពឹងផ្អែកលើវិទ្យុនិង ទូរទស្សន៏តែ​ប៉ុណ្ណោះ។ ហើយម្យ៉ាងទៀតដោយសារតែ Internet មានតម្លៃថ្លៃ និង កង្វះអគ្គិសនី និង ខ្វះការយល់ដឹងពី Computerផងទើបអ្នកជនបទមិនបានយល់ពីការប្រើប្រាស់នៅប្រព័ន្ធព័តមាន​​​​​​​វិទ្យានេះ។

0 comments :

Post a Comment