Thursday, February 28, 2013

        ការប្រៀបធៀបពីអត្ថប្រយោជន៏ និង ផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធព័តមាន រួមមាន៖ 
I.   អត្ថប្រយោជន៏នៃប្រព័ន្ធព័តមាន
  1.   ប្រព័ន្ធព័តមានអាចធ្វើការគណនាឬដំណើរការសន្លឹកការងារលឿនជាងមនុស្ស។
​​​​​  2.  ប្រព័ន្ធព័តមានអាចជួយក្រុមហ៊ុនឲ្យរៀនសូត្រ​​​បានច្រើនអំពីលក្ខខណ្ឌទិញ    លក់ហើយនិងការ​និយមចូលចិត្តរបស់អតិថិជនរបស់ពួកគេ។
​​ 3.   ប្រព័ន្ធព័តមានអាចផ្តល់ឲ្យមានប្រសិទ្ធិភាពថ្មីតាមរយៈសេវាដូចជា ATM , Telephone System, ​អាកាសយាន្តដ្ឋានគ្រប់គ្រងដោយកុំព្យូទ័រហើយនិងឧបករណ៏ស្ទង់អាកាសធាតុ។
  4.   ប្រព័ន្ធព័តមានអាចជួយឲ្យមានលទ្ធភាពក្នុងការវះកាត់ វិទ្យុសាស្រ្ត និង​ ការពិនិត្យជម្ងឺ។
​  5.   ចែកចាយនូវរាល់ព័តមានបានទាន់ពេលវេលាទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក
II.  ផលប៉ះពាល់អវិជ្ជមាននៃប្រព័ន្ធព័តមាន
  1.   កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។
  2.   អាចអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលព័តមានពីប្រវត្តិផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗដែលប្រព្រឹត្តបំពា
ននូវបុគ្គលភាពរបស់ពួកគេ។
 3. ត្រូវបានគេប្រើនៅក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើន ដែលប្រព័ន្ធខាងក្រៅអាចបណ្តាលឲ្យក្រុមហ៊ុន​​បង្អាក់ឬក៏សេវាដឹកជញ្ជូនហើយនឹងប្រព័ន្ធទំនាក់ទំនងអាក់ដំណើរការទាំងមូល។
 4.   ការប្រើប្រាស់លើសលប់នៃប្រព័ន្ធព័តមានអាចបណ្តាលឲ្យមានសម្ពាធផ្លូវចិត្ត( stress injury) ភាព​ស្មុគស្មាញនឹងបច្ចេកវិទ្យា និង​ បញ្ហាសុខភាពដទៃទៀត។
5. អ៊ីនធឺណែតអាចត្រូវបានគេប្រើដើម្បីចែកចាយ Software ខុសច្បាប់ គ្មានច្បាប់កម្មសិទ្ធិបញ្ញា ដូចជា សៀវភៅ អត្ថបទជាដើម។

0 comments :

Post a Comment